ចិន ៤​នាក់ លក់​គ្រឿងញៀន​ជិត ៤០ គីឡូក្រាម ត្រូវបាន​ប៉ូលិស ចាប់​បញ្ជូនទៅ​តុលាការ

ព័ត៌មានជាតិ

(​ភ្នំពេញ​)៖ បុរស​ជនជាតិ​ចិន ចំនួន ៤​នាក់ ដែល​ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការលក់​គ្រឿងញៀន​ជិត ៤០ គីឡូក្រាម នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩ ត្រូវបាន​បញ្ជូនទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​។ បុរស​ចិន​ទាំង ០៤​នាក់ ត្រូវបាន​ប៉ូលិស ចាប់ខ្លួន កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីតាំង​ផ្សេងគ្នា នៅក្នុង​រាជធានី​ភ្នំពេញ​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច បង្ហាញថា ជនជាតិ​ចិន ទាំង ០៤​នាក់ ដែល​លក់​គ្រឿងញៀន​ជិត ៤០​គីឡូក្រាម រួមមាន​៖
១ ឈ្មោះ YUN LiANFU ភេទ​ប្រុស អាយុ ៥១​ឆ្នាំ​
២ ឈ្មោះ FENG YONGCHAO ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ​, ៣ ឈ្មោះ CHOI KA LUN ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ
៤ ឈ្មោះ LAU CHUN KiN ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​។​

​សូម​រម្លឹកថា ជនសង្ស័យ​ឈ្មោះ YUN LIANFU ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅក្នុង​បន្ទប់​ខុន​ដូ ជាន់​ទី​២៩ បន្ទប់​លេខ​១៩ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ប៉ូលិស ដកហូត​បាន​គ្រឿងញៀន​ប្រមាណ ៣៩ គីឡូក្រាម​។​

​បន្ទាប់ពី​ចាប់ខ្លួន​ឈ្មោះ YUN LIANFU និង​ដកហូត​ថ្នាំញៀន ៣៩​គីឡូក្រាម ជននេះ បាន​សារភាព​ភ្លាមៗ ថា​ជា​របស់ ដែល​គេ​យកមក​ផ្ញើ​ឲ្យ​ជួយ​លក់​។ ចំណែក​អ្នក​ផ្ញើ​ទំនង​គេចខ្លួនបាត់​។​

​ក្រោយមក​សមត្ថកិច្ច បាន​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​បក្ខពួក ចំនួន ៣​នាក់ បន្ថែមទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *