គ . ជ . ប ៖ យុទ្ធនាការ ឃោសនាបោះឆ្នោត រយៈពេល ៨ ថ្ងៃ បិទ បញ្ចប់ ដោយ រលូន តែ គណបក្ស ខ្មែរ សាធារណរដ្ឋ មិនមាន សកម្មភាព ឃោសនា ជា សាធារណៈ ទេ

ព័ត៌មានជាតិ

( ភ្នំពេញ )៖ យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រយៈពេល ៨ ថ្ងៃ ចាប់ពី ថ្ងៃទី ១៧ ខែឧសភា បាន បិទ បញ្ចប់ ហើយ កាលពី ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ ។ ក្នុងនោះ គណបក្ស ចំនួន ៦ បានធ្វើ សកម្មភាព ឃោសនា នៅតាម មណ្ឌល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមមាន ៖ គណបក្ស ប្រជាជន កម្ពុជា គណបក្ស ហ្វ៊ុនស៊ិនប៉ិច គណបក្ស ខ្មែរ រួបរួម ជាតិ គណបក្ស យុវជន កម្ពុជា គណបក្ស សញ្ជាតិ កម្ពុជា និង គណបក្ស ឆន្ទៈ ខ្មែរ ។ ដោយឡែក គណបក្ស ខ្មែរ សាធារណរដ្ឋ ដែល បាន ចុះឈ្មោះ ចូលរួម ប្រកួតប្រជែង ការបោះឆ្នោត នេះ មិនមាន សកម្មភាព ឃោសនា ជា សាធារណៈ ទេ ។

គ . ជ . ប បាន វាយតម្លៃថា “ ជារួម បរិយាកាស សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សាធារណៈ នាឱកាស ឃោសនាបោះឆ្នោត របស់ គណ បក្សនយោបាយ ក្នុង រយៈពេល ៨ ថ្ងៃនេះ បាន ប្រព្រឹត្ត ទៅដោយ រលូន គ្មាន អំពើហិង្សា និង គ្មាន ពាក្យបណ្តឹង ត្រូវ ប បានដាក់ នៅតាម បណ្តា គណៈកម្មការ រាជធានី ខេត្ត រៀបចំ ការបោះឆ្នោត ទូទាំងប្រទេស ទេ ” ។

គ . ជ . ប ក៏បាន រម្លឹកថា នៅ ថ្ងៃទី ២៥ ខែឧសភា នេះ គឺជា ថ្ងៃ ស ។ ពោលគឺ ការឃោសនាបោះឆ្នោត ត្រូវ បញ្ឈប់ ក្នុង រយៈពេល ២៤ ម៉ោង មុន ថ្ងៃ បោះឆ្នោត និង នៅ ថ្ងៃ បោះឆ្នោត ក៏ គ្មាន ការឃោសនា ដែរ ។

ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី ៣ នឹងធ្វើ ឡើង នៅ ថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ចាប់ពី ម៉ោង ៧ ព្រឹក ដល់ ម៉ោង ៣ រសៀល ។ មានតែ ក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ចំនួន ១១៥៧២ នាក់ ប៉ុណ្ណោះ ជា អ្នកបោះឆ្នោត ៕

Leave a Reply

Your email address will not be published. Required fields are marked *