ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី នឹង ចុះ ពិនិត្យ ពិគ្រោះ និង ព្យាបាល ជំងឺ ដោយ ឥតគិតថ្លៃ នៅ ស្រុក អូររាំងឪ ខេត្ត ត្បូងឃ្មុំ នា ព្រឹក ថ្ងៃអាទិត្យ ទី ១២ ឧសភា

សុខភាព

( ភ្នំពេញ )៖ ក្រុមការងារ គ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី នឹង ផ្តល់ អំណោយ ថ្នាំពេទ្យ ពិនិត្យ ពិគ្រោះ និង ព្យាបាល ជំងឺ ដោយ ឥតគិតថ្លៃ នៅ វិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅ ក្នុងភូមិ ចម្លាក់ ឃុំ ចក ស្រុក អូររាំងឪ ខេត្ត ត្បូងឃ្មុំ នៅ ថ្ងៃអាទិត្យ ទី ១២ ខែឧសភា ឆ្នាំ ២០១៩ ចាប់ពី ម៉ោង ៧ ព្រឹក ។ ក្រុមការងារ គ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី សុទ្ធតែជា វេជ្ជបណ្ឌិត ជំនាញៗ មកពី ក្រៅប្រទេស និង ក្នុងប្រទេស បម្រើ ការងារ នៅតាម មន្ទីរ ព ពេទ្យ រដ្ឋ និង ឯកជន មានបទពិសោធន៍ យូរ ឆ្នាំ ។

សេចក្តីជូនដំណឹង បង្ហាញថា ការពិគ្រោះ ជំងឺ ដែល ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី ផ្តល់ជូន ដោយ ឥតគិតថ្លៃ រួមមាន ៖ ការពិគ្រោះ ពិនិត្យ និង ព្យាបាល ជំងឺ របស់ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី រួមមាន ៖ ជំងឺ ទូទៅ ជំងឺផ្លូវចិត្ត ជំងឺ ទូទៅ ផ្នែក កុមារ ជំងឺ រោគ ស្ត្រី ជំងឺ ឫសដូងបាត ជំងឺ សួត ក្រពះ ពោះវៀន ជំងឺ ផ្លូវដង្ហើម ជំងឺ ប្រដាប់ រំលាយ អាហារ ជំងឺ សើ ស្បែក ជំងឺ ព្រូន ជំងឺ ស្លេកស្លាំង ជំងឺ សន្លាក់ឆ្អឹង ជំងឺ រលាក ថ្លើម ជំងឺ កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ ភ្នែក សុខភាព មាត់ ធ្មេញ ជំងឺ ទឹកនោមផ្អែម ជំងឺ បេះដូង លើសឈាម ជំងឺ ត្រចៀក ច្រមុះ បំពង់ក ជំងឺ តម្រង់ នោម អេកូ សាស្ត្រ ព្យាបាល របួស និង វះកាត់ តូច … ។ ល ។

សូម រម្លឹកថា កាលពី ថ្ងៃអាទិត្យ ទី ០៥ ខែឧសភា ឆ្នាំ ២០១៩ ក្រុមការងារ គ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី ចំនួន ៣១៥ នាក់ បាន ចុះ ពិនិត្យ ព្យាបាល ជំងឺ និង ផ្តល់ អំណោយ ថ្នាំពេទ្យ ជូន ប្រជាពលរដ្ឋ ឥតគិតថ្លៃ ចំនួន ៣៩៨៩ នាក់ ក្នុងនោះ មាន ស្ត្រី ២៣៩៣ នាក់ នៅ វត្ត ធម្ម មង្គល ភូមិ តា ធម្ម ឃុំ ភា រី មានជ័យ ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជាមួយគ្នា នោះ ក្រុមការងារ គ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី បាន ចំណាយ កម្លាំងកាយ ចិត្ត និង ពេលវេលា ក្នុងការ ចុះជួយ ពិនិត្យ និង ព្យាបាល ជំងឺ ជូន ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ដោយមាន ផ្តល់ អំណោយ ថ្នាំពេទ្យ ផង ជូន ដល់ ប្រជាពលរដ្ឋ ក្នុង ខេត្ត កែប កាលពី ថ្ងៃអាទិត្យ ទី ២៨ ខែមេសា ឆ្នាំ ២០១៩ ដោយមាន អ្នកជំងឺ មក ទទួល សេវា សរុប ចំនួន ២៩៨៩ នាក់ ក្នុងនោះ ស្ត្រី មាន ចំនួន ២០៦២ នាក់ ។

សកម្មភាព ពិនិត្យ និង ព្យាបាល ជំងឺ ដោយ ឥតគិតថ្លៃ របស់ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី ជា បេសកកម្ម ប្រកបដោយ ឆន្ទៈ ស្រួចស្រាល និង បង្ហាញ ពី ស្មារតី ដ៏ ផូរផង់ សម្រាប់ ជា គំរូ ដល់ យុវជន ជំនាន់ ក្រោយ ក្នុងការ អភិវឌ្ឍ ប្រទេសជាតិ ក្នុង វិស័យ សុខាភិបាល ដោយ មិន ប្រកាន់ បក្សពួក សាសនា ឬ ពី និន្នាការ នយោបាយ ណាមួយ ឡើយ ។ សកម្មភាព នេះ ក៏ សំដៅ ចូលរួម កាត់បន្ថយ ភាពក្រីក្រ របស់ ប្រជាពលរដ្ឋ មួយចំណែក ផងដែរ ស្របទៅតាម គោលដៅ ដើម្បី អភិវឌ្ឍន៍ ប្រកបដោយ ចីរភាព របស់ រាជរដ្ឋាភិបាល កម្ពុជា ។

បង្កើតឡើង កាលពី ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១២ ក្រុមការងារ គ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី ដែល សុទ្ធតែជា វេជ្ជបណ្ឌិត ជំនាញៗ មកពី ក្រៅប្រទេស និង ក្នុងប្រទេស ធ្វើការ នៅតាម មន្ទីរពេទ្យ រដ្ឋ និង ឯកជន មានបទពិសោធន៍ យូរ ឆ្នាំ បាន ចុះទៅពិនិត្យ និង ព្យាបាល ជំងឺ ដោយ ឥតគិតថ្លៃ ជូន ប្រជាពលរដ្ឋ នៅ រៀងរាល់ ថ្ងៃអាទិត្យ តាម បណ្តា ខេត្ត នានា ។

គិត ត្រឹម ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨ ពោលគឺ រយៈពេល ៦ ឆ្នាំ ត្រូវជា ៧២ ខែ ក្រុមការងារ គ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី ចំនួន ៤២៧៥ នាក់ បាន ចុះ ព្យាបាល ជូន ប្រជាពលរដ្ឋ បាន ចំនួន ១៦៣ លើក ដោយមាន ប្រជាពលរដ្ឋ ចំនួន ៣៧៧ ៤៣៤ នាក់ ( សាប សិប ប្រាំ ពីរម៉ឺន ប្រាំ ពីរពាន់ បួន រយ សាមសិប បួន នាក់ ) នៅក្នុង ១៦ រាជធានី ខេត្ត ។ នេះ បើតាម របាយការណ៍ រប ស់ ក្រុមការងារ គ្រូពេទ្យ ស្ម័គ្រចិត្ត ឯ ឧ ត្ត ម ហ៊ុន ម៉ា នី ៕

Leave a Reply

Your email address will not be published. Required fields are marked *