ឃុំ​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ពី៧​ម៉ឺន ទៅ១សែន​ដុល្លារ ក្នុង១​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ តទៅ​

ព័ត៌មានជាតិ

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​មហាសន្និបាត អាណត្តិ​ទី​២ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៩ ខែតុលា ឆ្នាំ​២០១៩​។ ពិធី​នេះ បាន​ប្រារព្ធ​ឡើង នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​ក្នុងនោះ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត បានសម្រេច​ថា ឃុំ​សង្កាត់​នីមួយៗ នៅ​ទូទាំង​ប្រទេស នឹង​ទទួលបាន​ថវិកា​ពី ៧​ម៉ឺន​ដុល្លារ ទៅ ១០​ម៉ឺន​ដុល្លារ ក្នុង ១​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ តទៅ​។ ពោលគឺ​ថវិកា​ឃុំ​សង្កាត់ ត្រូវបាន​បង្កើន​ចំនួន ១% បើ​ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៩។

ចំពោះការបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍ឃុំសង្កាត់នេះ ត្រូវបាន​សម្តេចក្រឡាហោម ស ខេង បាន​ណែ​នាំ​​ដល់​រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ឃុំសង្កាត់ ត្រូវគ្រប់គ្រង និងចំណាយ​ថវិកានេះ ដោយ​​តម្លា​ភាព​​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *