រដ្ឋមន្ត្រី​ព័ត៌មាន លើកឡើង ៥​ចំណុច ដើម្បី​ឲ្យ​សិទ្ធិ​ទទួលបាន​ព័ត៌មាន ក្លាយជា​មូលដ្ឋាន​នៃ​ចំណេះដឹង និង​ការសម្រេចចិត្ត​

ព័ត៌មានជាតិ

(​ភ្នំពេញ​)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​ទិវា​អន្តរជាតិ សម្រាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ជាស​កល ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​សិទ្ធិ​ទទួល​ព័ត៌មាន​៖ គ្មាន​នរណាម្នាក់ ត្រូវបាន​បំភ្លេចចោល​! ” ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ ភ្នំពេញ ភូ​កេ​ត្រា ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​វេទិកា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍ ៥​ចំណុច ដើម្បី​ឲ្យ​សិទ្ធិ​ទទួលបាន​ព័ត៌មាន ក្លាយជា​មូលដ្ឋាន​នៃ​ចំណេះដឹង និង​ការសម្រេចចិត្ត​។​

​ចំណុច​ទាំង​៥ ដែល​ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើង រួមមាន​៖
១- បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល ក្រសួង​ព័ត៌មាន ជាមួយ​អង្គការ​សង្គម​ស៊ីវិល ធ្វើយ៉ាងណា​ឲ្យ​គ្រប់​ព័ត៌មាន បាន​បញ្ជ្រាប​ដល់​សាធារណៈជន​។​
២-​ពង្រឹង​អក្ខរកម្ម​ព័ត៌មាន​
៣-​ពង្រឹង​អក្ខរកម្ម​ឌីជីថល ដើម្បី​ឲ្យ​ចេះ​ប្រើ​
៤-​ពង្រឹង​ប្រសិទ្ធិភាព​ផ្នែក អ៊ី​ន​ធើ​ណែ​ត និង​អនក្ខរកម្ម​អ៊ី​ន​ធើ​ណែ​ត​
៥-​អភិវឌ្ឍន៍​ធនធានមនុស្ស ជាប្រចាំ​ដែល​អាច​បំ​លែង​ព័ត៌មាន​ទៅជា​ចំណេះដឹង​

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់ថា មាន​ចំណុច​ទាំង ៥ ខាងលើនេះ ទើប​អាច​ហៅថា «​សិទ្ធិ​ទទួលបាន​ព័ត៌មាន​» ដែលមាន​ប្រសិទ្ធិភាព និង​ក្លាយជា​មូលដ្ឋាន​នៃ​ចំណេះដឹង និង​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​។​

​សូមបញ្ជាក់ថា ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ជាស​កល ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​សិទ្ធិ​ទទួល​ព័ត៌មាន​៖ គ្មាន​នរណាម្នាក់ ត្រូវបាន​បំភ្លេចចោល​! ” ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ចូលរួម​ពី​លោក Sardar Umar Alarm តំណាង​អង្គការ​យូណេស្កូ ប្រចាំ​ប្រទេស​កម្ពុជា និង​លោកស្រី Hnu Camilla Ottosson លេខា​ទីមួយ ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស និង​ទីផ្សារការងារ​នៃ​ស្ថានទូត​ស៊ុយអែត ប្រចាំ​ប្រទេស​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ​សមាគម សហព័ន្ធ ក្លិប​កាសែត និង​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ផ្សេងទៀត​៕

      

Leave a Reply

Your email address will not be published. Required fields are marked *